ការប្រកួតប្រជែងឃ្លីបវីដេអូកម្មសិទ្ធិបញ្ញាយុវសមិទិ្ធករ ARISE+ IPR 2022
English version | Khmer version
ចាប់ផ្ដើមបើកទទួលពាក្យ!
យើងទទួលពាក្យស្នើចូលរួមចាប់ពីថ្ងៃទី 26 ខែមេសា ដល់ ថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2022 ម៉ោង 23:59 ម៉ោងក្នុងស្រុក (GMT+7 / GMT+8) ។
នៅថ្ងៃទី 26 ២៦ខែមេសា យើងនឹងប្រារព្ធ ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ 2022 ២០២២ដោយផ្តោតលើប្រធានបទ “កម្មសិទ្ធិបញ្ញា និងការច្នៃប្រឌិតរបស់យុវជនសម្រាប់អនាគតកាន់តែប្រសើរ!” ពួកយើងសូមស្វាគមន៍ និងលើកទឹកចិត្តដល់យុវសមិទិ្ធករឱ្យខិតខំបញ្ចេញកម្លាំងនិងភាពច្នៃប្រឌិតដើម្បីធ្វើឱ្យគំនិតច្នៃប្រឌិតរបស់ពួកគាត់បានកើតឡើង និងជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងពិភពលោកដោយប្រើប្រាស់កម្មសិទ្ធិបញ្ញា!
តើអ្នកជានិស្សិតសកលវិទ្យាល័យ ឬអ្នកច្នៃប្រឌិតវ័យក្មេងដែលមានគំនិតច្នៃប្រឌិត និងមានការព្រួយបារម្ភអំពីកម្មសិទ្ធិបញ្ញាមែនទេ? ពួកយើងចង់ដឹងឮពីអ្នក! បង្កើតនិងបង្ហោះឃ្លីបវីដេអូ ២នាទី ដែលនិយាយអំពីបទពិសោធន៍កម្មសិទ្ធិបញ្ញារបស់អ្នក ឬចែករំលែកទស្សនៈរបស់អ្នកអំពីគុណសម្បត្តិនៃកិច្ចការពារកម្មសិទ្ធិបញ្ញាដែលមាន ភាពដើម គំនិតឆ្នៃប្រឌិត និងពោរពេញទៅដោយព័ត៌មាន!
តើការប្រកួតនេះមានគោលបំណងអ្វី?
ការប្រកួតប្រជែងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា ហាត់ពុតលត់ដំតម្លៃនិងអត្តចរិតរបស់សិស្សានុសិស្ស និងជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគុណសម្បត្តិនៃកិច្ចការពារកម្មសិទ្ធិបញ្ញា និងផលប៉ះពាល់បំពាននៃការរំលោភកម្មសិទ្ធិបញ្ញា ទាំងនៅក្នុងប្រទេសកម្ពុជានិងប្រទេសហ្វីលីពីនដោយមានការផ្តោតសំខាន់ពិសេសទៅលើសហគ្រាសធុនតូច និងមធ្យម។
ពួកយើងកំពុងស្វែងរកសិស្សានុសិស្សក្នុងប្រទេសទាំងពីរដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញដូចជា ច្បាប់រហូតដល់សហគ្រិនភាព និងសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍លើ កម្មសិទ្ធិឧស្សាហកម្ម ដូចជា ពាណិជ្ជសញ្ញា គំនូរឧស្សាហកម្ម និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GIs) ហើយមានច្រើនទៀត និងអ្នកដែលកំពុងស្វែងរកឱកាសដើម្បីធ្វើឱ្យចក្ខុវិស័យរបស់ពួកគេក្លាយជាការពិត។
ពួកយើងកំពុងស្វែងរកនិងចង់ស្ដាប់ទស្សនៈរបស់អ្នកលើកម្មសិទ្ធិបញ្ញា ស្វែងយល់បន្ថែមអំពីការយល់ដឹង និងបទពិសោធន៍របស់អ្នកតាមរយៈវីដេអូដែលអ្នកដាក់ស្នើចូលរួម ហើយយើងនាំគ្នាចូលរួមផ្សព្វផ្សាយពីវិធីផ្សេងៗដែលកម្មសិទ្ធិបញ្ញាអាចជួយការពារទ្រព្យសម្បត្តិ ផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិក និងពង្រីកអាជីវកម្មដល់សហគ្រាសធុនតូច និងមធ្យម។
ដូច្នេះ ត្រៀមកាមេរ៉ា ឬទូរស័ព្ទដៃរបស់អ្នកហើយបង្កើតវីដេអូខ្លីមួយដើម្បីឆ្លើយនឹងសំណួរខ្លះៗនៅខាងក្រោមនេះ
- តើអ្នក (និងមនុស្សវ័យក្មេងផ្សេងៗទៀត) បានដឹងថាសិទ្ធិកម្មសិទ្ធិបញ្ញា (IPRs) ដែលនៅជុំវិញអ្នក (ដូចជាការរចនាគ្រឿងអេឡិចត្រូនិកឬរថយន្ត សញ្ញាពាណិជ្ជកម្មរបស់ម៉ាកល្បីៗ ឬការរក្សារសិទ្ធិថតចម្លងបទចំរៀងដែលអ្នកចូលចិត្ត) មានអ្វីខ្លះដែរឬទេ? តើវាមានតួនាទីអ្វីខ្លះនៅក្នុងជីវិតការងារ ជីវិតកម្សាន្ត និងជីវិតសង្គមរបស់អ្នក?
- តើអ្នកឲ្យតម្លៃទៅលើភាពជាម្ចាស់នៃគំនិតរបស់អ្នកបែបណាដែរ? តើវាមានន័យដូចម្តេចសម្រាប់អ្នកដែលត្រូវបានគេទទួលស្គាល់សម្រាប់គំនិត ឬសមិទ្ធកម្មដែលអ្នកបានផ្ដើមឡើង?
- តើការរំលោភបំពានកម្មសិទ្ធិបញ្ញានឹងផ្តល់ផលប៉ះពាល់អ្វីខ្លះ? សូមចែករំលែកការយល់ឃើញ និងបទពិសោធន៍របស់អ្នកជាមួយពួកយើង។
- ហេតុអ្វីបានជាយុវជនឬអាជីវកម្មខ្នាតតូចគួរបារម្ភពីកម្មសិទ្ធិបញ្ញា ហើយវាផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ពួកគាត់?
- កម្មសិទ្ធិបញ្ញា៖ តើវាមានផលប្រយោជន៍អ្វីខ្លះសម្រាប់សហគ្រាសធុនតូចនិងមធ្យម ហើយតើពួកគាត់អាចប្រើប្រាស់កម្មសិទ្ធិបញ្ញាដូចម្ដេចខ្លះដើម្បីឱ្យរីកចម្រើនបាន?
- តើ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ពាណិជ្ជសញ្ញា? គំនូរឧស្សាហកម្ម និងសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល មានផ្ដល់ផលប្រយោជន៍អ្វីខ្លះ?