ការប្រកួតប្រជែងឃ្លីបវីដេអូកម្មសិទ្ធិបញ្ញា ARISE+ IPR 2022

Banner video competition

English version | Khmer version

ការប្រកួតប្រជែងឃ្លីបវីដេអូកម្មសិទ្ធិបញ្ញា ARISE+ IPR 2022 មានគោលបំណងលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា ហាត់ពុតលត់ដំតម្លៃនិងអត្តចរិតរបស់សិស្សានុសិស្ស ព្រមទាំងបង្កើនការយល់ដឹងអំពីគុណសម្បត្តិ និងផលប៉ះពាល់នៃការរំលោភបំពានកម្មសិទ្ធិបញ្ញា ទាំងនៅប្រទេសកម្ពុជានិងប្រទេសហ្វីលីពីន ដែលមានការផ្តោតសំខាន់ពិសេសទៅលើសហគ្រាសធុនតូច និងមធ្យម។

ក្រុមគណៈកម្មការវិនិច្ឆ័យនៃអ្នកជំនាញផ្នែកកម្មសិទ្ធិបញ្ញាពី EUIPO (ការិយាល័យកម្មសិទ្ធិនៃសហភាពអឺរ៉ុប) នាយកដ្ឋានកម្មសិទ្ធិបញ្ញា (DIP) កម្ពុជា និងការិយាល័យកម្មសិទ្ធិបញ្ញានៃប្រទេសហ្វីលីពីន (IPOPHL) នឹង    ពិនិត្យទៅលើវីដេអូដែលបានដាក់ស្នើចូលរួមប្រកួត និងជ្រើសយកអ្នកឈ្នះ និងអ្នកជាប់ចូលវគ្គផ្តាច់ព្រ័ត្រប្រចាំប្រទេសនីមួយៗ។

អ្នកឈ្នះ
ងអ្នកជាប់ចូលវគ្គផ្តាច់ព្រ័ត្រនៃផ្នែកនីមួយៗនឹងត្រូវបានយកផ្សព្វផ្សាយតាមរយៈយុទ្ធនាការផ្សព្វផ្សាយដ៏ធំនៅលើ Facebook និង Instagram ដែលនឹងនាំឲ្យមានភាពល្បីល្បាញនិងការទទួលស្គាល់ក្នុងប្រទេសកម្ពុជានិងប្រទេសហ្វីលីពីន។ លើសពីនេះទៅទៀត អ្នកឈ្នះជ័យលាភីនឹងទទួលបាននូវការហ្វឹកហាត់ដោយផ្ទាល់ជាមួយនឹងអ្នកជំនាញផ្នែកកម្មសិទ្ធិបញ្ញាផងដែរ។

ការណែនាំនេះនឹងផ្តល់គ្រប់ពត៌មានដែលអ្នកនឹងត្រូវការសម្រាប់ផលិតវីដេអូរបស់អ្នក ដាក់ចូលទៅក្នុងការស្នើរសុំចូលរួម ដើម្បីមានឱកាសឈ្នះ។ សូមអានបន្តទៀតដើម្បីស្វែងយល់បន្ថែមអំពីផ្នែកផ្សេងៗនៃការប្រកួត លក្ខណៈវិនិច្ឆ័យ និងព័ត៌មានទូទៅដើម្បីណែនាំអ្នកក្នុងការដាក់ស្នើចូលរួមប្រកួត។ 

 

1. កាលបរិច្ឆេទដាក់ស្នើចូលរួមប្រកួត

ដាក់ស្នើការចូលរួមរបស់អ្នកតាមរយះពាក្យស្នើសុំចូលរួម ចាប់ពីថ្ងៃទី 26 ២៦មេសា ដល់ថ្ងៃទី 3 មិថុនា ឆ្នាំ 2022២០២២ វេលាម៉ោង២៣ 23:59 ៥៩ម៉ោងក្នុងស្រុក (GMT+7 / GMT+8) ។

 

2. ២លក្ខណៈវិនិច្ឆ័យ

សូមអានឲ្យបានច្បាស់លាស់អំពីព័ត៌មានទាក់ទងទៅនឹងលក្ខខណ្ឌដែលអាចចូលរួមបានមុននឹងផលិតឃ្លីបនិងដាក់ស្នើវីដេអូចូលរួម ដើម្បីធានាថាវីដេអូរបស់អ្នកបានគោរពតាមលក្ខខណ្ឌត្រឹមត្រូវ។

ក) ប្រធានបទវីដេអូ

វីដេអូដែលត្រូវនឹងដាក់ស្នើចូលរួមសុំត្រូវផ្សព្វផ្សាយអំពីផលប្រយោជន៍សង្គម ឬសេដ្ឋកិច្ចនៃកិច្ចការពារការការពារកម្មសិទ្ធិបញ្ញា។

រាល់ខ្លឹមសារដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាត្រូវបានស្វាគមន៍។

សម្រាប់ព័ត៌មានបន្ថៃមអំពីកម្មសិទ្ធិបញ្ញា សូមចូលទៅកាន់គេហទំព័រខាងក្រោម

សំណួរខ្លះៗដែលអាចជាជំនួយទៅកាន់ការផលិតវីដេអូរបស់អ្នកមានដូចជា

  • តើអ្នក (និងមនុស្សវ័យក្មេងផ្សេងៗទៀត) បានដឹងថាសិទ្ធិកម្មសិទ្ធិបញ្ញា (IPRs) ដែលនៅជុំវិញខ្លួនអ្នក (ដូចជាការរចនាគ្រឿងអេឡិចត្រូនិកឬរថយន្ត សញ្ញាពាណិជ្ជកម្មរបស់ម៉ាកល្បីៗ ឬការរក្សារសិទ្ធិថតចម្លងបទចំរៀងដែលអ្នកចូលចិត្ត) មានអ្វីខ្លះដែរឬទេ? តើវាមានតួនាទីអ្វីខ្លះនៅក្នុងជីវិតការងារ ជីវិតកម្សាន្ត និងជីវិតសង្គមរបស់អ្នក?
  • តើអ្នកឱ្យតម្លៃភាពជាម្ចាស់ការនៃគំនិតរបស់អ្នកបែបណាដែរ? តើវាមានន័យដូចម្តេចដែលអ្នកនឹងត្រូវបានទទួលស្គាល់សម្រាប់គំនិតឬសមិទ្ធកម្មណាមួយដែលអ្នកបានផ្តើមឡើង?
  • តើការរំលោភបំពានកម្មសិទ្ធិបញ្ញានឹងផ្តល់ផលប៉ះពាល់អ្វីខ្លះ? សូមចែករំលែកការយល់ឃើញនិងបទពិសោធន៍របស់អ្នកជាមួយពួកយើង។
  • ហេតុអ្វីបានជាមនុស្សវ័យក្មេងឬអាជីវកម្មតូចៗគួរបារម្ភពីកម្មសិទ្ធិបញ្ញា ហើយវានឹងផ្តល់ផលប្រយោជន៍អ្វីខ្លះ?
  • កម្មសិទ្ធិបញ្ញា៖ តើវាមានផលប្រយោជន៍អ្វីខ្លះសម្រាប់សហគ្រាសធុនតូចនិងមធ្យម ហើយតើពួកគាត់អាចប្រើប្រាស់កម្មសិទ្ធិបញ្ញាដូចម្ដេចខ្លះដើម្បីឱ្យរីកចម្រើនបាន?
  • តើការចង្អុលបង្ហាញភូមិសាស្ត្រពាណិជ្ជសញ្ញា ឬការរចនាឧស្សាហកម្ម ឬការរក្សាសិទ្ធិ មានផ្ដល់ផលប្រយោជន៍អ្វីខ្លះ?
     

វីដេអូដែលមានមាតិកាមិនសមរម្យគ្រប់ប្រភេទ (រួមមានភាពអាសអាភាស ភាពអាក្រាតកាយ ឬអំពើហឹង្សា) នឹងត្រូវបានសន្មតថាមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការពិចារណា។

ដោយហេតុថាវីដេអូរបស់អ្នកឈ្នះ
និងអ្នកជាប់ចូលវគ្គផ្តាច់ព្រ័ត្រនឹងត្រូវបានផ្សព្វផ្សាយតាមរយៈយុទ្ធនាការលើប្រព័ន្ធសង្គម មាតិកានៃរាល់វីដេអូដែលបានដាក់ស្នើចូលរួមត្រូវគោរពតាមគោលការណ៍ណែនាំរបស់ប្រព័ន្ធសង្គមទាំងនោះ (Facebook, LinkedIn, Twitter, Instagram).

ខ) ភូមិសាស្ត្រចូលរួម

អ្នកចូលរួមត្រូវតែមានសញ្ជាតិខ្មែរ ឬហ្វីលីពីននិងមានមូលដ្ឋាននៅប្រទេសនៃសញ្ជាតិរបស់ពួកគេ។ ការដាក់ស្នើពីប្រទេសក្រៅពីប្រទេសទាំងពីរនេះមិនអាចចូលរួមបាននោះឡើយ។ 

 

គ) អាយុចូលរួម

អ្នកចូលរួមត្រូវមានអាយុចាប់ពី 18 ១៨ទៅ 35៣៥ ឆ្នាំ នៅថ្ងៃទី 3 មិថុនា ឆ្នាំ 2022២០២២

 

ឃ) តម្រូវការភាសា

វីដេអូ ខ្សែរសម្លេងនិងពាក្យស្នើរសុំចូលរួមអាចដាក់បញ្ចូលជាភាសាអង់គ្លេស ភាសាខ្មែរ ឬជាភាសាហ្វីលីពីនក៏បាន

 

ង) តម្រូវការវីដេអូ

វីដេអូទាំងឡាយត្រូវថតនិងដាក់ស្នើចូលរួមក្នុងទម្រង់ផ្តេក ១០៨០1080p  ដែលមានរយៈពេលយ៉ាងខ្លី ៣០30 វិនាទី និងយ៉ាងយូរ 2២ នាទី។ វីដេអូមិនត្រូវមានដាក់បង្ហាញពីផលិតផលណាមួយឡើយ និងមិនត្រូវមានសញ្ញាសម្គាល់ឡើយ។ 

អ្នកអាចថតវីដេអូដោយទូរស័ព្ទដៃបាន ប្រសិនបើគុណភាពរូបភាពនិងសម្លេងអាចធានាបានល្អ។ ទាំងនេះអាចសម្រេចបានដោយជ្រើសរើសការថតនៅ ឧទាហរណ៍ នៅកន្លែងដែលមានបរិយាកាសភ្លឺ នៅក្នុងអំឡុងពេលថ្ងៃ នៅទីកន្លែងដែលគ្មានសម្លេងរំខានដើម្បីធានាថាសាររបស់អ្នកត្រូវបានឮខ្លាំងៗ និងច្បាស់ៗ។ 

បេក្ខជនត្រូវបង្ហោះវីដេអូរបស់ពួកគាត់ទៅលើ YouTube និងផ្ដល់លីតំណរភ្ជាប់ងរបស់ពួកគេនៅលើពាក្យស្នើរសុំចូលរួម។ 

វីដេអូដែលត្រូវបានដាក់ស្នើចូលរួមត្រូវតែជាវីដេអូដែលមិនធ្លាប់ចូលក្នុងបញ្ជីសម្រាំង ឬធ្លាប់ឈ្នះការប្រកួតផ្សេងៗឡើយ។ 
 

e) ឯកសារគាំទ្រ

វីដេអូដែលត្រូវដាក់ស្នើសុំចូលរួមត្រូវភ្ជាប់ជាមួយនូវស្គ្រីបជាអង់គ្លេស ខ្មែរ ឬភីលីពីន។ ការដាក់រួមបញ្ចូលនូវស្គ្រីបជាកាតព្វកិច្ចចាំបាច់ ដូច្នេះសូមជ្រាបថាការដាក់ស្នើចូលរួមណាំដែលមិនមានឯកសារនេះ នឹងមិនត្រូវបានពិនិត្យមើលឡើយ។

 

f) តម្រូវការការដាក់ស្នើ

បេក្ខជនត្រូវបញ្ជាក់ពីការគោរពតាមច្បាប់នៃការប្រកួតប្រជែង ហើយយល់ព្រមនឹងការជូនដំណឹងអំពីឯកជនភាព ដែលរួមមានលក្ខខណ្ឌដូចខាងក្រោម

  • វីដេអូឃ្លីបត្រូវដាក់ស្នើចូលរួមដោយអ្នកផលិតដោយផ្ទាល់ដែលនឹងធានាថាពួកគេនឹងគោរពតាមបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញាទាំងឡាយ
  • បេក្ខជនអាចរក្សាសិទ្ធិចូលរួមដាក់ស្នើជាច្រើនដង ដរាបណាការដាក់បញ្ចូលនីមួយៗជាឃ្លីបវីដអូផ្សេងៗដាច់ដោយឡែកពីគ្នា។

អ្នកដែលមិនគោរពតាមគោលការណ៍ខាងលើនឹងត្រូវបានដកសិទ្ធិចូលរួម។

 

3. លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ

ការស្នើរសុំចូលរួមដែលបានដាក់ស្នើនឹងត្រូវបានវាយតម្លៃដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម

  • ប្រធានបទពាក់ព័ន្ធ
    វីដេអូត្រូវទាក់ទងទៅនឹងបញ្ហាកម្មសិទ្ធិបញ្ញាទូទៅឬសិទ្ធិកម្មសិទ្ធិបញ្ញាជាក់ស្តែង (ការចង្អុលបង្ហាញភូមិសាស្ត្រ សញ្ញាពាណិជ្ជកម្ម ឬ ការរចនាឧស្សាហកម្ម)។ វីដេអូដែលមិនមានការពាក់ព័ន្ធនឹងប្រធានបទកម្មសិទ្ធិបញ្ញានឹងត្រូវបានដកសិទ្ធិដោយស្វ័យប្រវត្តិ។
     
  • ខ្លឹមសារព័ត៌មាន
    វីដេអូត្រូវតែរួមបញ្ចូលនូវព័ត៌មានពិតនិងត្រឹមត្រូវទាក់ទងទៅនឹងការការពារសិទ្ធិកម្មសិទ្ធិបញ្ញា។ ព័ត៌មានមិនពិត ឬដែលមិនអាចទុកចិត្តបានអំពីការការពារសិទ្ធិកម្មសិទ្ធិបញ្ញានឹងត្រូវបានដកសិទ្ធិ។
     
  • គំនិតច្នៃប្រឌិត
    ចែករំលែកទស្សនៈរបស់អ្នកទៅលើកម្មសិទ្ធិបញ្ញាតាមរបៀបច្នៃប្រឌិត និងទាក់ទាញ ទៅកាន់ទស្សនិកជនជាតិ ក្នុងករណីដែលវីដេអូរបស់អ្នកស្ថិតក្នុងចំណោមអ្នកឈ្នះ/អ្នកជាប់ចូលវគ្គផ្តាច់ព្រ័ត្រ។ វីដេអូគួរមានទំនាក់ទំនង និងការស្នើរឬហៅឲ្យទស្សនិកជនផ្សព្វផ្សាយនិងចែករំលែកខ្លឹមសារទស្សនៈទៅលើប្រព័ន្ធសង្គម។
     
  • គុណភាពវីដេអូ
    បេក្ខជនត្រូវតែគោរពតាមលក្ខណៈបច្ចេកទេសរបស់វីដេអូខាងលើ។ លើសពីនេះទៅទៀត ភាសា បទបង្ហាញ រចនាសម្ព័ន្ធ អំណះអំណាង និងភាពច្បាស់លាស់នៃខ្លឹមសារនិងគុណភាពនៃរូបភាបនឹងត្រូវបានយកមកពិចារណា។

 

4. ដំណើរការជ្រើសរើស

រាល់ឯកសារដែលបានដាក់ស្នើនឹងឆ្លងកាត់ដំណើរការជ្រើសរើសជាមុនដោយដៃគូក្នុងស្រុករបស់ EUIPO ដែលនឹងដកសិទ្ធិការដាក់ពាក្យចូលរួមណាដែលមិនគោរពតាមលក្ខណៈវិនិច្ឆ័យដែលបានរៀបរាប់ខាងលើ ហើយនឹងជ្រើសរើសពាក្យស្នើសុំចូលរួមណាល្អបំផុតដែលទទួលបានទាំងនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា។ ពាក្យស្នើសុំដែលត្រូវបានជ្រើសរើសនឹងត្រូវបានវាយតម្លៃដោយគណៈកម្មាធិការគណៈវិនិច្ឆ័យនៃការប្រកួតប្រជែងដើម្បីកំណត់យកអ្នកឈ្នះម្នាក់ និងអ្នកឈ្នះបម្រុងម្នាក់សម្រាប់ប្រទេសនីមួយៗ។ អ្នកឈ្នះ និងអ្នកឈ្នះបម្រុងនឹងត្រូវបានប្រកាសនៅក្នុងខែមិថុនា ឆ្នាំ 2022។

 

5. ការរក្សាសិទ្ធិ និងសេចក្តីថ្លែងការណ៍ឯកជនភាព

តាមរយៈការបញ្ជូនទម្រង់បែបបទរបស់ពួកគេ បេក្ខជនម្នាក់ៗយល់ព្រមចែករំលែកទិន្នន័យនៃការចូលរួមរបស់ពួកគេជាមួយនឹងគណៈកម្មាធិការ និងលេខាធិការដ្ឋាននៃការប្រកួត។ លើសពីនេះ ដោយការដាក់ស្នើទម្រង់់បែបបទ អ្នកផលិតវីដេអូបានផ្តល់សិទ្ធិទៅកាន់ EUIPO ដើម្បីចែករំលែកវីដេអូរបស់ពួកគេទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រមទាំងគេហទំព័ររបស់ពួកគេ និងទៅលើការបោះពុម្ពផ្សាយ ឬសម្ភារៈក្នុងគោលបំណងផ្សព្វផ្សាយ (សម្រាប់អ្នកទទួលបានជ័យលាភី និងអ្នកទទួលជ័យលាភីបម្រុង)។
តាមរយៈការដាក់ស្នើការចូលរបស់ពួកគេ បេក្ខជនដែលបានដាក់ពាក្យក៏បានបញ្ជាក់ផងដែរថាពួកគេបានអាន និងយល់ព្រមជាមួយនឹងការការពារទិន្នន័យ/សេចក្តីថ្លែងការឯកជនភាព។